បច្ចេកវិទ្យាស្អាត
យើងស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាចូលក្នុងដំណើរការផលិត និងអាជីវកម្ម រួមទាំងការប្រើប្រាស់ជី ដើម្បីសម្រេចគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន និងបន្ថយផលប៉ះពាល់ដល់បរិស្ថាន។
“គ្រឹះដ៏រឹងមាំ – ក្តីសង្ឃឹមធំធេង! លឿនជាង – ប្រសិទ្ធភាពជាង!”
ជាគោលនយោបាយដឹកនាំសកម្មភាពទាំងអស់របស់ក្រុមហ៊ុន PVCFC ក្នុងឆ្នាំ ២០២៥ ហើយក៏ជាទិសដៅយុទ្ធសាស្ត្ររយៈពេលវែងនៃដំណើរអភិវឌ្ឍន៍ចីរភាពដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តន៍
ជាមួយគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ជាមួយការទទួលខុសត្រូវក្នុងការការពារបរិស្ថាន និងចែករំលែកតម្លៃជាមួយសហគមន៍ សង្គម យើងមិនត្រឹមតែផ្តោតលើការសម្រេចជោគជ័យបច្ចុប្បន្នទេ ប៉ុន្តែថែមទាំងមានក្តីសង្ឃឹមបង្កើតពិភពបៃតងប្រសើរឡើងរាល់ថ្ងៃផងដែរ។
ក្នុងដំណើរផ្លាស់ប្តូរទៅកសិកម្មបៃតង ក្រុមហ៊ុន PVCFC បាន និងកំពុងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការបង្កើតតម្លៃជាក់ស្តែង មានភាពយូរអង្វែង និងមានអត្ថន័យសម្រាប់ដៃគូ អតិថិជន និងសហគមន៍សង្គម។ ជាមួយនឹងជំនឿដ៏មាំមួន និងការបេ្តជ្ញាបង្កើតសមិទ្ធផលថ្មីជារៀងរាល់ថ្ងៃ យើងជឿជាក់ថា ក្រុមហ៊ុនភាគហ៊ុនជីប្រេងឧស្ម័នកាម៉ៅ នឹងបន្តអភិវឌ្ឍយ៉ាងរឹងមាំបោះជំហានទៅមុខធ្វើឲ្យម៉ាក PVCFC ក្លាយជានិមិត្តសញ្ញានៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវក្នុងសង្គមជាអាទិភាព។
រាល់ឆ្នាំ PVCFC តែងរៀបចំផែនការត្រួតពិនិត្យបរិស្ថានជាប្រចាំ និងរាយការណ៍អំពីសកម្មភាពការពារបរិស្ថាន តាមបទបញ្ញត្តិនៃ អនុក្រឹត្យលេខ 40/2019/ND-CP ចុះថ្ងៃទី 13 ឧសភា 2019 និង សារណាលេខ 25/2019/TT-BTNMT ចុះថ្ងៃទី 31 ធ្នូ 2019 ហើយបញ្ជូនទៅកាន់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន (MONRE) និងនាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានខេត្តកាម៉ៅ។
លើសពីនេះទៅទៀត យើងក៏កំណត់ប្រភេទបញ្ហាបរិស្ថាន និងធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដើម្បីកំណត់តំបន់មានអាទិភាព និងអនុវត្តកម្មវិធីត្រួតពិនិត្យបរិស្ថានសមស្របសម្រាប់រាល់ឯកតានៃក្រុមហ៊ុន។
ដើម្បីធានាថា អនុវត្តតាមច្បាប់បច្ចុប្បន្ន យើងធ្វើការអាប់ដេតឯកសារច្បាប់ថ្មីៗជាប្រចាំ និងរៀបចំផែនការអនុវត្តតាមមាត្រាដែលក្រុមហ៊ុនត្រូវអនុលោម ប្រសិនបើមាន។
PVCFC មានក្រុមការងារទទួលបន្ទុកផ្នែកបរិស្ថាន ដែលរួមបញ្ចូលបុគ្គលិកមានជំនាញខ្ពស់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យឈានមុខគេក្នុង និងក្រៅប្រទេស។ រាល់ឆ្នាំ ក្រុមនេះត្រូវបានបណ្តុះបណ្តាល និងបន្ថែមចំណេះដឹងថ្មីៗអំពីការពារបរិស្ថានសម្រាប់កម្មករដែលធ្វើការនៅរោងចក្រ។
បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ជាពិសេសអ្នកធ្វើការនៅរោងចក្រ តែងតែទទួលបានការណែនាំជាប្រចាំអំពីការបែងចែកកាកសំណល់ និងសំរាម ការប្រើប្រាស់អគ្គិសនី ទឹក និងធនធានផ្សេងៗយ៉ាងប្រកបដោយប្រសិទ្ធភាព ក្នុងដំណើរការផលិត និងការិយាល័យ ព្រមទាំងអនុវត្តតាមបទបញ្ជាអនាម័យបរិស្ថាន និងសុវត្ថិភាពការងារ។
របាយការណ៍អភិវឌ្ឍន៍ចីរភាព គឺជាស្ពានតភ្ជាប់រវាង PVCFC និងភាគីពាក់ព័ន្ធទាំងអស់ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគោលដៅលូតលាស់សេដ្ឋកិច្ច ដែលភ្ជាប់ជាមួយការទទួលខុសត្រូវក្នុងការពារបរិស្ថាន និងការរួមចំណែកដល់សហគមន៍សង្គម ដើម្បីបង្កើនអត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់។
ឯកសារនេះជួយឲ្យ PVCFC អាចពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃផែនការអភិវឌ្ឍន៍ចីរភាពជាបន្តបន្ទាប់ ហើយកែតម្រូវយុទ្ធសាស្ត្រ និងវិធានការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីឆ្ពោះទៅគោលដៅ លូតលាស់បៃតង និងអភិវឌ្ឍន៍ចីរភាព នៅអនាគត។
យើងសូមស្វាគមន៍យ៉ាងស្មោះត្រង់ចំពោះមតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ដើម្បីជួយធានាថា ការអនុវត្តអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានភាពពេញលេញកាន់តែច្បាស់លាស់។
សម្រាប់មតិយោបល់ ឬសំណើណាមួយដែលទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព សូមទាក់ទង៖
Mr: Do Thanh Hung – អគ្គលេខាធិការរបស់ក្រុមហ៊ុន
Email: contact@pvcfc.com.vn